Posts

កាន់​តែ​ច្បាស់! អតីត​ប្ដី សាន​ ស្រីឡៃ មាន​ឈ្មោះ​ផ្សេង ហើយ​ក៏​មិន​មែន​អាយុ ៥៣​ឆ្នាំ​ដែរ

Image
ឃាតកម្ម​ដ៏​កក្រើក​កាល​ពី​ម្សិលមិញ បាន​បន្សល់​ទុក​ព័ត៌មាន​ជា​ច្រើន ហើយ​ឥឡូវ​នេះ​ក៏​ទើប​បែក​ធ្លាយ​រឿង​មួយ​ចំនួន​ទៀត ដែល​ខុស​ពី​ប្រិយមិត្ត​បាន​ដឹង​ពី​មុន​មក។ តាម​ពិត អតីត​ប្ដី​របស់​តារា​ចម្រៀង សាន ស្រី​ឡៃ មាន​ឈ្មោះ​ពិត ខៀវ ម៉ៅ អាយុ​ទើប ៤៧​ឆ្នាំ​ប៉ុណ្ណោះ។      បើ​តាម​ព័ត៌មាន​ចុង​ក្រោយ​ដែល​ទើប​ទទួល​បាន គឺ​អតីត​ប្ដី​របស់​​តារាចម្រៀង​ និង​ជា​អតីត​បេ​ក្ខ​នារី​ក្នុង​កម្មវិធី The Voice Cambodia មិន​មែន​មាន​ឈ្មោះ ជ័យ រិន នោះ​ទេ គឺ​មាន​ឈ្មោះ​ពិត ខៀវ ម៉ៅ។ ចំណែក​ឈ្មោះ ជ័យ រិន នោះ​ទិញ​ពី​គេ​ពេល​ចូល​ធ្វើ​គយ។ ចំណែក​អាយុ​ពិត ទើប ៤៧​ឆ្នាំ​ប៉ុណ្ណោះ មិន​មែន ៥៣​ឆ្នាំ ដូច​ព័ត៌មាន​នាន​ចុះ​ផ្សាយ​កន្លង​មក​ទេ។ តាម​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត គឺ ខៀវ ម៉ៅ បច្ចុប្បន្ន ជា​ជំនួយ​ការ​សាខាគយ​ខេត្ត​កំពង់ចាម មិន​មែន​ជា​អនុប្រធាន​សាខា​គយ​ខេត្ត​ត្បូង​ឃ្មុំ​ទេ។ មន្រ្តី​គយ​រូប​នេះ ធ្លាប់​បំពេញ​ការងារ​ជា​ច្រើន​កន្លែង​ ដូច​ជា​ខេត្ត​ព្រះ​សីហនុ ក្រុង​ប៉ោយ​ប៉ែត និង​ខេត្ត​បន្ទាយ​មាន​ជ័យ។ មូលហេតុ​នេះ​ហើយ ទើប​លោក ខៀវ ម៉ៅ បាន​ជួប​ជាមួយ សាន ស្រីឡៃ បង្កាត់​ភ្លើង​ស្នេហ៍ បាន​កូន ២​នាក់ ទាំង​មាន​ប្រពន្ធ​នៅ​ស្រុក​កំណើត​ឯ​ខេត្ត​ព្រៃវែង​ទៅ

ជីវិត​ ស្រី ឡៃ កំសត់​​ពី​ដើម​ដល់​ចប់ គ្រួសារ​ក្រខ្សត់ ម្តាយ​ពិការ មក​ប្រឡង​ត្រូវ​ខ្ចី​ខោអាវគេ​ស្លៀក តែ​ចុង​ក្រោយ…

Image
ជីវិតតារា​ចម្រៀងស្រី​ប្រចាំផលិតកម្ម​រស្មីហង្សមាស អ្នក​នាង សាន ស្រីឡៃ ដែល​ត្រូវ​បាន​អតីតស្វាមី​បាញ់​សម្លាប់​កាល​ពី​ម្សិល​មិញ រងទុក្ខ​​និង​ពុះពារ​គ្រប់​យ៉ាង ដោយ​គ្រួសារ​ក្រីក្រ ខំ​មក​ប្រឡង​កម្មវិធី The Voice Cambodia ទាំង​ត្រដ ដោយ​ត្រូវ​ខ្ចី​ខោអាវអ្នក​នាង​ពេជ្រ សោភា ​ស្លៀក​ឡើង​ឆាក។ លើស​ពី​នេះ បើ​តាម​ការ​លេចឮ​កន្លង​មក ស្រីឡៃ ធ្លាប់​ត្រូវ​អតីត​ស្វាមី ដែល​ជា​មន្រ្តីគយ វាយ​ធ្វើបាប នឹង​តាម​ត្រូវគ្នា​វិញ​ ក្រោយ​លែងលះ​មិនទាន់​ដាច់ស្រាច់។     បើ​តាម​ការ​ឆ្លើយតប​​ទៅ​កាន់​ការ​សាកសួរ​របស់​កាសែត​ក្នុង​ស្រុក ​តារា​ចម្រៀង​ហង្សមាស អ្នក​នាង ពេជ្រ សោភា និយាយ​ទាំង​ទឹកភ្នែក​ហូរ​និង​អួល​ដើម​ក​មុខ​សាកសព​ដូច្នេះ​ថា ស្រីឡៃ​កាល​ក្រោយ​ជាប់​ក្នុង​វគ្គ​ចុង​ក្រោយ​កម្មវិធី The Voice Cambodia រដូវ​កាល​ទី២ ត្រូវ​ពុះ​ពារ​រក​ស៊ីចិញ្ចឹម​​កូន​ប្រុស​កម្សត់​ពីរ​នាក់ និង​បន្ទុក​គ្រួសារ​​ទាំង​មូល​​មាន​​ម្តាយ​ពីការ​ ហើយ​អ្វី​ដែល​កាន់​តែ​អាសូរ គឺ​ក្រោយ​ការ​បាត់បង់ជីវិត​របស់​តារាចម្រៀង​កំសត់​រូប កូន​ប្រុស​ពី​រនាក់​និង​បន្ទុក​គ្រួសារ​ទាំង​មូល គឹ​លែង​មាន​ជំហរ​ហើយ។      អ្នក​នាង​បន្ថែម​ថា សូម​​ទាំងអស់​គ្នា កុំ​និយាយ​ថា ស្

ទៀតហើយ! កង់​បី ២ គ្រឿង​ចាប់បាន លួច​ដឹកសាច់​មាន់និង​ប្រហិត​ខូចគុណភាព​ជិត២តោន

Image
យ៉ាង​ហោចណាស់​មាន​សាច់មាន់​និង​ប្រហិត​ខូចគុណភាពប្រមាណជិត ២តោន ដឹកតាម​កង់បីពីរ​គ្រឿង ត្រូវ​សមត្ថកិច្ច​ចាប់​បាន ខណៈ​​មាន​បំណង​យក​ទៅ​ចែកចាយ​​តាម​ផ្សារ​ខេត្ត​កោះកុង។   ក្រោយ​នគរបាល​ខេត្តកោះកុង​ចាប់​បាន​ម៉ូតូកង់​បី​ទាំង​ពីរ​គ្រឿង​ដែល​លួច​ដឹក​ប្រហិត​និង​សាច់​មាត់ ខូចគុណភាព ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ សាច់​មាន់​និង​ប្រហិត​ជិតពីរ​តោន​នោះ ត្រូវ​យក​ទៅ​កម្ទេច​ចោល​ភ្លាម។ បើ​តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច សាច់​មាន់​និង​ប្រហិត​ដឹក​តាម​កង់​បី​ទាំង​នោះ ត្រូវ​លួច​ដឹក​ឆ្ពោះទៅផ្សារដងទង់ ដើម្បី​ចែកចាយ​លក់​តាម​ទីផ្សារ​ក្នុង​ខេត្ត​កោះកុង​នោះ តែ​ត្រូវ​សមត្ថកិច្ច​ឆែកឆែរចាប់​បាន​ទាន់​ពេល​ មុន​ពេល​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ។​  

ឱកាស​ការងារ​លើ​យន្តហោះ ត្រឹម​សញ្ញាប័ត្រ​បាក់​ឌុប អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង

Image
មនុស្ស​ជា​ច្រើន តែង​ស្រមៃ​ធ្វើ​ការ​លើ​យន្តហោះ ព្រោះ​មាន​ភាព​ថ្លៃ​ថ្នូរ អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន។ ឥឡូវ​នេះ ក្រុមហ៊ុន Cambodia Angkor Air បាន​ប្រកាស​ជ្រើស​រើស​បេក្ខជន​ជា​ច្រើន​ទៅ​បង្រៀន ដើម្បី​ក្លាយ​ជា​​អ្នក​បម្រើការ​លើ​យន្តហោះ ដោយ​មាន​លក្ខខណ្ឌ​មួយ​ចំនួន។      ចំពោះ​លក្ខខណ្ឌ​មាន​ដូច​ជា៖ អាយុ​ចាប់​ពី ១៨ ទៅ ៣០​ឆ្នាំ សម្រាប់​បុរស និង ១៨ ទៅ ២៨​ឆ្នាំ​សម្រាប់​នារី មាន​កម្ពស់ ចាប់​ពី ១,៦៥ ទៅ ១,៨២​ម៉ែត្រ សម្រាប់​បុរស និង ១,៥៨ ទៅ ១,៧៥ម៉ែត្រ សម្រាប់​នារី មាន​កម្រិត​វប្បធម៌ ទាប​បំផុត ជាប់​បាក់​ឌុប (អាទិភាព​សម្រាប់​អ្នក​មាន​សញ្ញាបត្រ​ខ្ពស់​ជាង និង​ចេះ​ភាសា​ទី២ ដូច​ជា​ចិន កូរ៉េ ជប៉ុន រុស្ស៊ី និង​ភាសា​ផ្សេង​ទៀត)។ ភាសា​ត្រូវ​ការ​ចាំ​បាច់៖ អង់គ្លេស ដោយ​មាន​ពិន្ទុ ((350 points TOEIC or IELTS 3.0; TOEFL IBT 35; TOEFL PAPER 400; TOEFL CBT 100 or equivalent degree) ហើយ​អាច​និយាយ​ស្ទាត់​ជំនាញ។ សុខភាព៖ ត្រូវ​តាម​ស្តង់ដារ​អ្នក​បម្រើការ​លើ​យន្តហោះ ដោយ​គ្មាន​ពាក់​វ៉ែនតា ឬ​ឡេន​ជំនួយ​ភ្នែក មិន​ធ្លាប់​មាន​ទោស​ឧក្រិដ្ឋ មាន​អាកប្បកិរិយា និង​រូប​សម្បត្តិ​​សមរម្យ តាម​ការ​ចង់​បាន ដើម្បី​ដាក់​ CV

ជួយស៊ែរបន្ទាន់! តារាចម្រៀង សាន ស្រីឡៃ បេក្ខភាព The Voice Cambodia រដូវកាលទី២ ត្រូវបានគេបាញ់សម្លាប់ នៅក្បែរទូរទស្សន៍ប៉ុស្តិ៍អប្សរា រួចខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងដែរ

Image
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ឱ្យដឹងថា ស្រ្តីរងគ្រោះជាតារាចម្រៀង និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ឈ្មោះ សាន ស្រីឡៃ ត្រូវបានខ្មាន់កាំភ្លើង បាញ់ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់ភ្លាមៗ។ ប៉ុន្តែអ្វីដែលរន្ធត់ទៅទៀតនោះ គឺខ្មាន់កំភ្លើងក៏បានបាញ់សម្លាប់ខ្លួនឯង ពីតាមក្រោយផងដែរ។ ប្រភពបានឲ្យដឹងថា ស្ត្រីម្នាក់ ត្រូវឃាតក បាញ់សម្លាប់ ទាំងកណ្តាលថ្ងៃ ហើយរួចខ្មាន់កាំភ្លើង « សង្ស័យជា អតីតប្តីនាង » ក៏ បាញ់សម្លាប់ខ្លួនឯងដែរនៅចម្ងាយ ប្រហែល ២០ម៉ែត្រ ពីស្ថានីយ៍ ទូរទស្សន៍ អប្សរា តាមបណ្ដោយ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង ១៦ រសៀល ថ្ងៃទី១៦ តុលា ២០១៧ ហើយរហូត មកទល់នឹងពេលនេះ គេមិនទាន់ដឹងពីមូលហេតុ នៃឃាតកម្មនេះ នៅឡើយទេ។ សូមរង់ចាំព៍ត៌មានបន្ថែមទៀតនៅពេលក្រោយ:

តើសេដ្ឋីចិន និងសេដ្ឋីកម្ពុជា ២រូបនេះ មានចំណុចរួមអ្វីខ្លះ ដែលអ្នកគួររៀនសូត្រតាម?

Image
នាពេលថ្មីៗនេះ នៅកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសទ្បាវ សេដ្ឋីចិនល្បីឈ្មោះគឺ លោក Jack Ma បានជួបនឹងសេដ្ឋី កម្ពុជា លោក ឧកញ៉ា គិតម៉េង ដែលអ្នកទាំងព២សុទ្ធតែ ជាអ្នកមាន បទពិសោធន៍ច្រើននៅក្នុងការរកស៊ី។ តើអ្នកទាំងពីរមានចំណុចរួមអ្វីខ្លះ ដែលអាចឲ្យអ្នកយក មកគិតពិចារណា អាចយកមកប្រើនៅក្នុងការរកស៊ីរបស់ខ្លួន? ១. ដើរមុនទីផ្សារកើត លោក Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុន ពាណិជ្ចកម្មតាមអ៊ីនធើណេត ដំបូងគេមួយនៅចិន ហើយលោកបានចាប់ផ្តើមក្រុមហ៊ុននេះ ទ្បើង នៅពេលដែលមនុស្សស្ទើរតែគ្រប់គ្នានៅចិនមើលមិនឃើញឱកាសនេះទ្បើយ។ លោកបានប្រាប់ថា នៅគ្រានោះ គ្មានធនាគារណាឲ្យលុយលោកខ្ចីទេ ព្រោះគេមិនជឿលើអនាគតរបស់ក្រុមហ៊ុន លោកទ្បើយ។ ចំណែក លោកឧកញ៉ា គិតម៉េង ក៏បានចាប់ផ្តើមនូវក្រុមហ៊ុន ច្រើនដែរ មុនដែលទីផ្សារ បានកើតជាដុំកំពួននៅទ្បើយ។ ជាឧទាហរណ៍ដូចជា ក្រុមហ៊ុនលក់ម៉ាស៊ីPhoto Copy Cannon ធនាគារ ANZ Royal ក្រុមហ៊ុន Toll Royal និងក្រុមហ៊ុន Cellcards ជាដើម។  ២. ជាអ្នករកស៊ី ត្រូវតែហ៊ានទទួលយកហានិភ័យ លោកអ្នកធ្លាប់បានអាននូវគំនិតជាច្រើនរបស់លោក Jack Ma រួចមកហើយ នៅក្នុងនោះគំនិត១ ដែលលោកតែងបានយកមកបកស្រាយគឺ ការមិនខ្វល់ពីការបរាជ័យ។ លោកថា ដ

សហគ្រិនវ័យក្មេង៖អាជីវកម្មខ្ញុំដើរមកដល់ថ្ងៃនេះ អ្វីៗក៏ខ្ញុំធ្វើខ្លួនឯងដែរ ខ្ញុំមិនដែលប្រកាន់ខ្លួនទេ

 ភ្នំពេញ៖ សហគ្រិន វ័យក្មេង កម្ពុជាពីររូប កំពុង ជោគជ័យ ខ្លាំង លើអាជីវកម្ម បែបចំណី អាហារ និង ភេសជ្ជៈ ដែល បាន បង្កើត ឡើង ដោយ ដៃ ខ្លួន ឯង រហូត ពង្រីក សាខា ជាបន្ដបន្ទាប់ បាន ថ្លែង ថា ពួកគេ មិន ដែល ប្រកាន់ ខ្លួន ទេ ការងារ អ្វី ក៏ធ្វើដែរ ទើប អាជីវកម្ម ដើរ ទៅ មុខ បាន។   ស្ថាបនិក និង​ជាសហគ្រិន​ស្ត្រីវ័យក្មេងមួរូប កញ្ញា ធា វួចអេង ដែលកំពុង ជោគជ័យខ្លាំង លើសិប្បកម្ម ផលិតនំខេក នៅហាង ផ្ទះនំខេក & នំប៉័ង នៅភ្នំពេញ បាន ថ្លែង ប្រាប់ ពាណិជ្ជកម្ម កម្ពុជា នាពេល ថ្មីៗនេះថា ទម្រាំទទួល បាន លទ្ធផលជោគជ័យ ដូចសព្វថ្ងៃ ចំពោះរបរផលិតនំនេះ កញ្ញាមិន ដែល ប្រកាន់ ខ្លួនថា ជាមេអ្វីទេ ការងារ អ្វី ក៏កញ្ញាអាចធ្វើបានដែរ បើថ្ងៃណាបុគ្គលិក រវល់ មិននៅ នំខេកទាំងអស់ កញ្ញាជាអ្នក ផលិតដោយខ្លួនឯង ។  កញ្ញាបន្ដថា «កាល ពី ចាប់ ផ្ដើម បើក ហាង ដំបូង ខ្ញុំ មិនទាន់ មាន បុគ្គលិក ផង ខ្ញុំ ធ្វើអ្វីខ្លួនឯងទាំងអស់ មិន ថា វ៉ៃនំ លាយនំ ហើយ ឆ្លៀតទៅ ធ្វើ ប្រម៉ូសិន និង យក នំទៅឲ្យភ្ញៀវទៀត»។  កញ្ញា វួចអេង អះអាងថា អាជីវកម្ម របស់ នាង គឺ បាន កើតចេញពី ក្ដីស្រលាញ់ និង ការ ចូលចិត្ដ ទើប បាន ជាមាន រូបរាង ឡើង និង មិន អាច បាត់ បងទៅវិញជាដាច់ខាត។