សហគ្រិនវ័យក្មេង៖អាជីវកម្មខ្ញុំដើរមកដល់ថ្ងៃនេះ អ្វីៗក៏ខ្ញុំធ្វើខ្លួនឯងដែរ ខ្ញុំមិនដែលប្រកាន់ខ្លួនទេ

 ភ្នំពេញ៖ សហគ្រិន វ័យក្មេង កម្ពុជាពីររូប កំពុង ជោគជ័យ ខ្លាំង លើអាជីវកម្ម បែបចំណី អាហារ និង ភេសជ្ជៈ ដែល បាន បង្កើត ឡើង ដោយ ដៃ ខ្លួន ឯង រហូត ពង្រីក សាខា ជាបន្ដបន្ទាប់ បាន ថ្លែង ថា ពួកគេ មិន ដែល ប្រកាន់ ខ្លួន ទេ ការងារ អ្វី ក៏ធ្វើដែរ ទើប អាជីវកម្ម ដើរ ទៅ មុខ បាន។


  ស្ថាបនិក និង​ជាសហគ្រិន​ស្ត្រីវ័យក្មេងមួរូប កញ្ញា ធា វួចអេង ដែលកំពុង ជោគជ័យខ្លាំង លើសិប្បកម្ម ផលិតនំខេក នៅហាង ផ្ទះនំខេក & នំប៉័ង នៅភ្នំពេញ បាន ថ្លែង ប្រាប់ ពាណិជ្ជកម្ម កម្ពុជា នាពេល ថ្មីៗនេះថា ទម្រាំទទួល បាន លទ្ធផលជោគជ័យ ដូចសព្វថ្ងៃ ចំពោះរបរផលិតនំនេះ កញ្ញាមិន ដែល ប្រកាន់ ខ្លួនថា ជាមេអ្វីទេ ការងារ អ្វី ក៏កញ្ញាអាចធ្វើបានដែរ បើថ្ងៃណាបុគ្គលិក រវល់ មិននៅ នំខេកទាំងអស់ កញ្ញាជាអ្នក ផលិតដោយខ្លួនឯង ។

 កញ្ញាបន្ដថា «កាល ពី ចាប់ ផ្ដើម បើក ហាង ដំបូង ខ្ញុំ មិនទាន់ មាន បុគ្គលិក ផង ខ្ញុំ ធ្វើអ្វីខ្លួនឯងទាំងអស់ មិន ថា វ៉ៃនំ លាយនំ ហើយ ឆ្លៀតទៅ ធ្វើ ប្រម៉ូសិន និង យក នំទៅឲ្យភ្ញៀវទៀត»។

 កញ្ញា វួចអេង អះអាងថា អាជីវកម្ម របស់ នាង គឺ បាន កើតចេញពី ក្ដីស្រលាញ់ និង ការ ចូលចិត្ដ ទើប បាន ជាមាន រូបរាង ឡើង និង មិន អាច បាត់ បងទៅវិញជាដាច់ខាត។

 ចំពោះ អាជីវកម្ម ផលិត នំខេក នេះ កញ្ញា បានឲ្យដឹងថា នាង តែង តែ ព្យាយាម ស្វែងរកអ្វីៗប្លែកចំពោះ បច្ចេក ទេស ផលិត នំប្រភេទថ្មី តាមរយៈយូធូប និង ទៅរៀន ផ្ទាល់ នៅ ប្រទេស ថៃ។

 កញ្ញាបញ្ជាក់ថា «ព្រោះ ខ្ញុំ គិតថា អាជីវកម្ម ដែល បើក ហើយ មិន ចេះធ្វើ ដោយ ខ្លួនឯង វាងាយនឹង ក្ស័យ ធនណាស់ »។

 ចំពោះ ការ ពង្រីសាខា យ៉ាង លឿងរហូត ដល់ ៤សាខា នៅ ភ្នំពេញ និង បាន ចែកចាយ នំខេក បន្ដទៅតាម ខេត្ដ មិន ដាច់ វួចអេង បាន ឲ្យ ដឹងថា មក ពី នំនៅ ហាងផ្ទះនំខេក លក់ ក្នុង តម្លៃ ថោក ត្រឹម ៥ដុល្លារ ប៉ុណ្ណោះ ក្នុង នំ១ និង មាន តម្លៃ ប្រម៉ូសិន ពិសេស ថែមទៀត ផង ។

 មិន ខុស គ្នា ប៉ុន្មាន ពី ស្ថបនិក ផ្ទះ នំខេក សហគ្រិន វ័យក្មេង លោក កុសល្យ ចំរើន សហស្ថាបនិក តែ ប៉ៃតង Fly Dessert & Milk Tea ប្រភេទថ្មី រសជាតិ បែបថៃ ដែល យុវជន រូបនេះ បាន រៀន ពីចេះ ពី គេ ហ ទំព័រ យូធូប និង បាន ចំណាយ ពេល ជាង ១សប្ដាហ៍ ទៅ រៀន អនុវត្ដ ផ្ទាល់ នៅ ប្រទេស ថៃដែរ នោះថា លោក បាន ជា អ្នក ធ្វើ អ្វី ៗដោយ ផ្ទាល់ នៅ ក្នុង ហាង របស់ លោក ដែរ។

 សហគ្រិន វ័យ ក្មេង រូប នេះ ថា មុន នឹង លោក ចាប់ ផ្ដើម ដំណើរ ការ អាជីវកម្ម នេះ លោក បាន ព្យាយាម រៀន របៀប ធ្វើ នំ និង តែប៉ៃតង ជាច្រើនខែ នៅ លើ បណ្ដាញ យូធូប ដោយ បា អនុវត្ដ ផ្ទាល់ ផងដែរ តាមរយៈ ការ សាក ល្បងធ្វើ នំ និង តែ ប៉ៃតង ជាច្រើន លើក ។

 ចំរើន បន្ដថា «ការ ងារ ធ្វើ នំ និង ស្វែង រក ភេសជ្ជៈ តែប៉ៃតង់ ប្រភេទ ថ្មី ខ្ញុំ បាន ធ្វើ ដោយ ខ្លួន ឯង ជាប្រចាំ ព្រោះ ខ្ញុំ ត្រូវ បង្កើត អ្វី ប្លែង និង ថ្មី ៗ ឲ្យ មាន ជារៀង រាល់ខែ សម្រាប់ អតិថិជន »។

 សហគ្រិនវ័យ ២៦ឆ្នាំរូប នេះ បន្ដថ្លែង ថា «ដំបូង សូម្បី ម៉ាក់ប៉ា និង បងខ្ញុំ ក៏ មិន ចង់ ឲ្យ ខ្ញុំ ចេញរកស៊ី របរនេះដែរ គាត់ ថា ខ្ញុំ នៅក្មេងពេក តែ ដោយ គាត់ ឃើញ ខ្ញុំ មាន ជំនឿចិត្ដ និង ភាព ជឿជាក់ ពួកគាត់ក៏យល់ព្រម »។

 Fly Dessert & Milk Tea មិនត្រឹម តែ លក់ ដាច់ ក្នុង១ថ្ងៃ ជាង២រយកែវ ប៉ុណ្ណោះទេ យីហោ Fly Dessert & Milk Tea បាន ធ្វើ ឲ្យ មាន ការ ចាប់ អារម្មណ៍ ពី សហគ្រិន ដទៃទៀត ជាច្រើន នឹង បានមក សុំទិញ ឈ្មោះ យីហោនេះ យកទៅ លក់ បន្ដ ថែម ទៀត៕

ប្រភព:businesscambodia

Comments

Popular posts from this blog

ក្រុមហ៊ុនវីរៈ ប៊ុនថាំ ផ្តាច់មុខកាហ្វេ ARABITIA របស់CP Group ពីថៃ គ្រោងបើក២០សាខាឆ្នាំនេះ

ឱកាស​ការងារ​លើ​យន្តហោះ ត្រឹម​សញ្ញាប័ត្រ​បាក់​ឌុប អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង

ជីវិត​ ស្រី ឡៃ កំសត់​​ពី​ដើម​ដល់​ចប់ គ្រួសារ​ក្រខ្សត់ ម្តាយ​ពិការ មក​ប្រឡង​ត្រូវ​ខ្ចី​ខោអាវគេ​ស្លៀក តែ​ចុង​ក្រោយ…