ជីវិត​ ស្រី ឡៃ កំសត់​​ពី​ដើម​ដល់​ចប់ គ្រួសារ​ក្រខ្សត់ ម្តាយ​ពិការ មក​ប្រឡង​ត្រូវ​ខ្ចី​ខោអាវគេ​ស្លៀក តែ​ចុង​ក្រោយ…

ជីវិតតារា​ចម្រៀងស្រី​ប្រចាំផលិតកម្ម​រស្មីហង្សមាស អ្នក​នាង សាន ស្រីឡៃ ដែល​ត្រូវ​បាន​អតីតស្វាមី​បាញ់​សម្លាប់​កាល​ពី​ម្សិល​មិញ រងទុក្ខ​​និង​ពុះពារ​គ្រប់​យ៉ាង ដោយ​គ្រួសារ​ក្រីក្រ ខំ​មក​ប្រឡង​កម្មវិធី The Voice Cambodia ទាំង​ត្រដ ដោយ​ត្រូវ​ខ្ចី​ខោអាវអ្នក​នាង​ពេជ្រ សោភា ​ស្លៀក​ឡើង​ឆាក។ លើស​ពី​នេះ បើ​តាម​ការ​លេចឮ​កន្លង​មក ស្រីឡៃ ធ្លាប់​ត្រូវ​អតីត​ស្វាមី ដែល​ជា​មន្រ្តីគយ វាយ​ធ្វើបាប នឹង​តាម​ត្រូវគ្នា​វិញ​ ក្រោយ​លែងលះ​មិនទាន់​ដាច់ស្រាច់។
   

បើ​តាម​ការ​ឆ្លើយតប​​ទៅ​កាន់​ការ​សាកសួរ​របស់​កាសែត​ក្នុង​ស្រុក ​តារា​ចម្រៀង​ហង្សមាស អ្នក​នាង ពេជ្រ សោភា និយាយ​ទាំង​ទឹកភ្នែក​ហូរ​និង​អួល​ដើម​ក​មុខ​សាកសព​ដូច្នេះ​ថា ស្រីឡៃ​កាល​ក្រោយ​ជាប់​ក្នុង​វគ្គ​ចុង​ក្រោយ​កម្មវិធី The Voice Cambodia រដូវ​កាល​ទី២ ត្រូវ​ពុះ​ពារ​រក​ស៊ីចិញ្ចឹម​​កូន​ប្រុស​កម្សត់​ពីរ​នាក់ និង​បន្ទុក​គ្រួសារ​​ទាំង​មូល​​មាន​​ម្តាយ​ពីការ​ ហើយ​អ្វី​ដែល​កាន់​តែ​អាសូរ គឺ​ក្រោយ​ការ​បាត់បង់ជីវិត​របស់​តារាចម្រៀង​កំសត់​រូប កូន​ប្រុស​ពី​រនាក់​និង​បន្ទុក​គ្រួសារ​ទាំង​មូល គឹ​លែង​មាន​ជំហរ​ហើយ។
   
 អ្នក​នាង​បន្ថែម​ថា សូម​​ទាំងអស់​គ្នា កុំ​និយាយ​ថា ស្រីឡៃ​ព្រោះ​តែ​ល្បី​ទើប​ចង់​លែង​ប្តី គឺ​ក្នុង​នោះ​មាន​រឿង​ច្រើន​ក្នុង​គ្រួសារ​នាង ដែល​គ្រប់​គ្នា​មិន​ដែល​ដឹង។ ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​កាល​កម្មវិធី The Voice Cambodia ស្រីឡៃ តស៊ូ​គ្រប់​យ៉ាង ទាំង​អត់ប្រាក់ ពោល​គឺ​ដើម្បី​ជីវិភាព​គ្រួសារ ស្រីឡៃ ត្រូវ​ប្រឹងសូម្បី​តែ​ខ្ចី​សំលៀកបំពាក់​គេស្លៀក​ក្តី។ អ្នក​នាង ពេជ្រ សោភា បន្ថែម​ទាំង​អួល​ដើម​កថា អ្វី​ដែល​កាន់​តែ​អាសូរ​បំផុត គឹ​កូន​ទាំង​ពីរ​របស់​ស្រីឡៃ ដែល​មើល​ទៅ​ពួកគេមិន​ទាំង​ដឹង​ថា​ម្តាយ​កំសត់​ខ្លួន​បាន​ស្លាប់​ផង ព្រោះ​តែ​នៅ​ក្មេង​ពេក៕

 

Comments

Popular posts from this blog

ក្រុមហ៊ុនវីរៈ ប៊ុនថាំ ផ្តាច់មុខកាហ្វេ ARABITIA របស់CP Group ពីថៃ គ្រោងបើក២០សាខាឆ្នាំនេះ

ឱកាស​ការងារ​លើ​យន្តហោះ ត្រឹម​សញ្ញាប័ត្រ​បាក់​ឌុប អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង