ជួយស៊ែរបន្ទាន់! តារាចម្រៀង សាន ស្រីឡៃ បេក្ខភាព The Voice Cambodia រដូវកាលទី២ ត្រូវបានគេបាញ់សម្លាប់ នៅក្បែរទូរទស្សន៍ប៉ុស្តិ៍អប្សរា រួចខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងដែរ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ឱ្យដឹងថា ស្រ្តីរងគ្រោះជាតារាចម្រៀង និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ឈ្មោះ សាន ស្រីឡៃ ត្រូវបានខ្មាន់កាំភ្លើង បាញ់ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់ភ្លាមៗ។ ប៉ុន្តែអ្វីដែលរន្ធត់ទៅទៀតនោះ គឺខ្មាន់កំភ្លើងក៏បានបាញ់សម្លាប់ខ្លួនឯង ពីតាមក្រោយផងដែរ។
ប្រភពបានឲ្យដឹងថា ស្ត្រីម្នាក់ ត្រូវឃាតក បាញ់សម្លាប់ ទាំងកណ្តាលថ្ងៃ ហើយរួចខ្មាន់កាំភ្លើង « សង្ស័យជា អតីតប្តីនាង » ក៏ បាញ់សម្លាប់ខ្លួនឯងដែរនៅចម្ងាយ ប្រហែល ២០ម៉ែត្រ ពីស្ថានីយ៍ ទូរទស្សន៍ អប្សរា តាមបណ្ដោយ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង ១៦ រសៀល ថ្ងៃទី១៦ តុលា ២០១៧ ហើយរហូត មកទល់នឹងពេលនេះ គេមិនទាន់ដឹងពីមូលហេតុ នៃឃាតកម្មនេះ នៅឡើយទេ។
សូមរង់ចាំព៍ត៌មានបន្ថែមទៀតនៅពេលក្រោយ:


Comments

Popular posts from this blog

ក្រុមហ៊ុនវីរៈ ប៊ុនថាំ ផ្តាច់មុខកាហ្វេ ARABITIA របស់CP Group ពីថៃ គ្រោងបើក២០សាខាឆ្នាំនេះ

ឱកាស​ការងារ​លើ​យន្តហោះ ត្រឹម​សញ្ញាប័ត្រ​បាក់​ឌុប អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង

ជីវិត​ ស្រី ឡៃ កំសត់​​ពី​ដើម​ដល់​ចប់ គ្រួសារ​ក្រខ្សត់ ម្តាយ​ពិការ មក​ប្រឡង​ត្រូវ​ខ្ចី​ខោអាវគេ​ស្លៀក តែ​ចុង​ក្រោយ…