តើសេដ្ឋីចិន និងសេដ្ឋីកម្ពុជា ២រូបនេះ មានចំណុចរួមអ្វីខ្លះ ដែលអ្នកគួររៀនសូត្រតាម?

នាពេលថ្មីៗនេះ នៅកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសទ្បាវ សេដ្ឋីចិនល្បីឈ្មោះគឺ លោក Jack Ma បានជួបនឹងសេដ្ឋី កម្ពុជា លោក ឧកញ៉ា គិតម៉េង ដែលអ្នកទាំងព២សុទ្ធតែ ជាអ្នកមាន បទពិសោធន៍ច្រើននៅក្នុងការរកស៊ី។ តើអ្នកទាំងពីរមានចំណុចរួមអ្វីខ្លះ ដែលអាចឲ្យអ្នកយក មកគិតពិចារណា អាចយកមកប្រើនៅក្នុងការរកស៊ីរបស់ខ្លួន?
១. ដើរមុនទីផ្សារកើត លោក Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុន ពាណិជ្ចកម្មតាមអ៊ីនធើណេត ដំបូងគេមួយនៅចិន ហើយលោកបានចាប់ផ្តើមក្រុមហ៊ុននេះ ទ្បើង នៅពេលដែលមនុស្សស្ទើរតែគ្រប់គ្នានៅចិនមើលមិនឃើញឱកាសនេះទ្បើយ។ លោកបានប្រាប់ថា នៅគ្រានោះ គ្មានធនាគារណាឲ្យលុយលោកខ្ចីទេ ព្រោះគេមិនជឿលើអនាគតរបស់ក្រុមហ៊ុន លោកទ្បើយ។ ចំណែក លោកឧកញ៉ា គិតម៉េង ក៏បានចាប់ផ្តើមនូវក្រុមហ៊ុន ច្រើនដែរ មុនដែលទីផ្សារ បានកើតជាដុំកំពួននៅទ្បើយ។ ជាឧទាហរណ៍ដូចជា ក្រុមហ៊ុនលក់ម៉ាស៊ីPhoto Copy Cannon ធនាគារ ANZ Royal ក្រុមហ៊ុន Toll Royal និងក្រុមហ៊ុន Cellcards ជាដើម។ 

២. ជាអ្នករកស៊ី ត្រូវតែហ៊ានទទួលយកហានិភ័យ លោកអ្នកធ្លាប់បានអាននូវគំនិតជាច្រើនរបស់លោក Jack Ma រួចមកហើយ នៅក្នុងនោះគំនិត១ ដែលលោកតែងបានយកមកបកស្រាយគឺ ការមិនខ្វល់ពីការបរាជ័យ។ លោកថា ដើរដួល ដើរដួល ដួលងើប ដួលងើប កុំខ្វល់។ ការគិតបែបនេះ ហើយដែលបានជួយលោកចាប់ផ្តើមនូវគម្រោងជាច្រើនដែលAlibaba បានបង្កើតទ្បើងដោយ ជោគជ័យដែលក្នុងនោះរួមមាន Alipay ជាដើម។ លោកឧកញ៉ា គិតម៉េងក៏មិនខុសគ្នាប៉ុន្មានដែរ។ លោកបានចាប់ផ្តើមនូវគម្រោងរកស៊ីជាច្រើន ដែលគម្រោងខ្លះមានរហូតដល់ជាងរយលានដុល្លារ ដែលនេះជាទំហំទឹកប្រាក់ធំធេង ណាស់ សម្រាប់ប្រទេសក្រីក្រដូចកម្ពុជា។

   

 ប្រភព:businesscambodia

Comments

Popular posts from this blog

ក្រុមហ៊ុនវីរៈ ប៊ុនថាំ ផ្តាច់មុខកាហ្វេ ARABITIA របស់CP Group ពីថៃ គ្រោងបើក២០សាខាឆ្នាំនេះ

ឱកាស​ការងារ​លើ​យន្តហោះ ត្រឹម​សញ្ញាប័ត្រ​បាក់​ឌុប អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង

ជីវិត​ ស្រី ឡៃ កំសត់​​ពី​ដើម​ដល់​ចប់ គ្រួសារ​ក្រខ្សត់ ម្តាយ​ពិការ មក​ប្រឡង​ត្រូវ​ខ្ចី​ខោអាវគេ​ស្លៀក តែ​ចុង​ក្រោយ…