Li Ka-Shing៖ ចង់ក្លាយជាសហគ្រិនជោគជ័យ ត្រូវអនុវត្ត៤ចំនុចឲ្យបានសិន

 
មហាសេដ្ឋី លី កាស៊ីង គឺជាបុគ្គលជោគជ័យមួយរូបដែលបានខិតខំប្រឹងប្រែង ដោយញើសឈាមខ្លួនឯង ពីគ្រួសារក្រីក្រគ្មានឳពុកនិងរស់ព្រឹកខ្វះល្ងាច។ លោកតស៊ូដើរលក់របស់របរតាមផ្ទះគេ ធ្វើការឲ្យគេរាប់ឆ្នាំទំរាំមានលទ្ធភាពបង្កើតរោងចក្រតូចមួយដោយខ្លួនឯង ហើយទទួលជោគជ័យជាបន្តបន្ទាប់ក្លាយជាមហាសេដ្ឋីមានបំផុតនៅហុងកុង។ លោក​ លី កាស៊ីង បានលើកឡើងនូវមេរៀនចំនួន4ចំនុចសម្រាប់សហគ្រិនវ័យក្មេងគួរអនុវត្តឲ្យបានសិនដើម្បីជោគជ័យក្នុងកិច្ចការជំនួញ៖

 ១. មានមោទនភាពចំពោះអ្វីដែលខ្លួនកំពុងធ្វើ លោក លី​ កាស៊ីង បានផ្តល់ដំបូន្មានដល់សហគ្រិនវ័យក្មេងថា ដើម្បីទទួលបានជោគជ័យអ្នកត្រូវខិតខំប្រឹងប្រែង ឲ្យខ្លាំងក្លាកុំខ្លាចនឿយហត់។ ជាងនេះ ត្រូវចេះក្តោបក្តាប់ស្ថានការនិងឱកាសឲ្យបានរហ័សនិងភាពវ័យឆ្លាត។ លើសពីនេះទៅទៀត បើអ្នកមិនទាន់មានទុនគ្រប់គ្រាន់ក្នុងការចាប់ផ្តើមរកស៊ី អ្នកអាចធ្វើការឲ្យគេហើយរៀនឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន។ ជាពិសេស ចង់ក្លាយជាអ្នកជំនួញដ៏ជោគជ័យអ្នកត្រូវរៀនពីជំនាញលក់ឲ្យបានពូកែ។

២. ត្រូវជម្នះភាពអាត្មានិយមរបស់ខ្លួនឯងឲ្យបាន ទោះបីលោក លី កាស៊ីង ក្លាយជាមហាសេដ្ឋីហើយក៏ដោយចុះ ប៉ុន្តែលោកនៅតែពាក់នាឡិកាតម្លៃ ៥០ដុល្លារដដែល ទាំងនេះហើយដែលលោកចង់បង្ហាញថា ចូរកុំអនុញ្ញាតឲ្យភាពអាត្មានិយមគ្រប់គ្រងលើភាពមានបានរបស់អ្នកឲ្យសោះ។ លោកបានបន្តថា “ចូរកុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន រហូតបំពានផលប្រយោជន៍របស់អ្នកដទៃ” ត្រូវបើកចិត្តឲ្យទូលាយទទួលយកការងារគ្រប់ប្រភេទ មិនថាការងារតូចធំ ប្រើកម្លាំងឬស័គ្រ្មចិត្តក៏ដោយ ព្រោះកាងារទាំងនេះនឹងធ្វើឲ្យអ្នកទទួលបានបទពិសោធន៍មិនអាចកាត់ថ្លៃបាន។ 

៣. កសាងទំនាក់ទំនងក្នុងសង្គមឲ្យបានច្រើន លោក លី កាស៊ីង តែងតែផ្តល់តម្លៃយ៉ាងខ្លាំងដល់ទំនាក់ទំនងក្នុងសង្គម លោកតែងចំណាយពេលវេលានិងថវិកាផ្ទាល់ខ្លួន ដើម្បីប៉ាវអ្នកដទៃដើម្បីបង្កើនទំនាក់ទំនងក្នុងមុខជំនួញ។ លោកបានលើកឡើងថា អ្នកត្រូវទុកចំនែកមួយចំនួននៃចំណូលរបស់អ្នកដើម្បីបង្កើនទំនាក់ទំនងក្នុងមុខជំនួញ និងការស់នៅ។

 ៤. អានសៀវភៅជាប្រចាំ លោក លី កាស៊ីង បាននិយាយថា ខ្ញុំតែងឆ្លៀតពេលទំនេរដើម្បីអានសៀវភៅ ព្រោះការអានសៀវភៅបានផ្តល់នូវគំនិតល្អៗក្នុងការសម្រេចចិត្តមុខជំនួញរបស់ខ្ញុំ។ ដោយសារលក់ជាអ្នកជំនួញ លោកតែងអានសៀវភៅដែលទាក់ទងនឹងមុខជំនួញ ដូចជា កំណត់ហេតុពាណិជ្ជកម្ម សៀវភៅជំនួញ ភាពជាអ្នកដឹកនាំ និងសៀវភៅទាំងឡាយដែលទាក់ទងនឹងឧស្សាហកម្មដែលលោកកំពុងធ្វើសព្វថ្ងៃ៕ ប្រភព:businesscambodia

Comments

Popular posts from this blog

ក្រុមហ៊ុនវីរៈ ប៊ុនថាំ ផ្តាច់មុខកាហ្វេ ARABITIA របស់CP Group ពីថៃ គ្រោងបើក២០សាខាឆ្នាំនេះ

ជីវិត​ ស្រី ឡៃ កំសត់​​ពី​ដើម​ដល់​ចប់ គ្រួសារ​ក្រខ្សត់ ម្តាយ​ពិការ មក​ប្រឡង​ត្រូវ​ខ្ចី​ខោអាវគេ​ស្លៀក តែ​ចុង​ក្រោយ…

ឱកាស​ការងារ​លើ​យន្តហោះ ត្រឹម​សញ្ញាប័ត្រ​បាក់​ឌុប អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង