វគ្គសិក្សាខ្លីដែលមានគុណភាព និងស្តង់ដារ ដើម្បីភាពរីកចំរើនចំពោះអាជីវកម្មលោកអ្នក

ភ្នំពេញៈ Jobs.Phnomlist បាន សហការ ជាមួយ ដៃគូរ ផ្ដើមបង្កើតវគ្គបណ្ដុះបណ្ដាលខ្លីមួយស្ដីពី «ការគ្រប់ គ្រងលើផ្នែកទីផ្សារនា សម័យបច្ចុប្បន្ន» (Accelerate Your Business via Digital Marketing Campaign) ដែល នឹង ចាប់ ផ្ដើម នៅថ្ងៃទី ១៨-១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខនេះ នៅ សណ្ធាគារ សុខា ភ្នំពេញ (Sokha Hotel)។ អ្នកនាង ប៉េងទី សៅប៉ូរីណា ប្រធានក្រុមហ៊ុន Jobs.Phnomlist បានថ្លែងប្រាប់ពាណិជ្ជកម្មកម្ពុជា ថា កត្ដាដែលជំរុញឲ្យ Jobs.Phnomlist ផ្ដើមបង្កើតវគ្គសិក្សាខ្លីអំពី ការគ្រប់គ្រងលើផ្នែកទីផ្សារនា សម័យបច្ចុប្បន្ននេះ ព្រោះអ្នកនាង ធ្លាប់បានទទួលបទពិសោធន៍ជាច្រើនពីក្រៅប្រទេស មានដូច​ជា ប្រទេស សិង្ហបូរី និងម៉ាឡេស៊ី ជាដើម ដែលជាប្រទេសកំពុងរីកចំរើនខ្លាំងខាងផ្នែកទីផ្សារទាំងនេះ កំពុងប្រើ ប្រាស់ យុទ្ធសាស្រ្ដទីផ្សារ និងរបៀបនៃការទីធ្វើផ្សារបែបឌីជីថល ( Digital Marketing) ក្នុងការពង្រីក អាជីវកម្ម ឲ្យរីកចំរើនក្នុងរយៈពេលខ្លី។ អ្នកនាងបាន បន្ដថា «វគ្គសិក្សាខ្លីនេះ នឹង ផ្ដល់ឱកាសឲ្យអ្នកចូលរួមបានសិក្សា ស្វែងយល់ អំពីអ្វីទៅ ដែលជាការធ្វើទីផ្សារបែបបច្ចេកវិទ្យា (Digital Marketing)? ដែលកំពុងពេញនិយម នៅ លើ ពិភព លោក និងផ្ដល់ឱកាសឲ្យអ្នកចូលរួមបានជួបជាមួយម្ចាស់អាជីវកម្មជាច្រើន នឹងអាចលើកចេញជា សំណួរ ចំពោះបញ្ហាអាជីវកម្មរបស់ពួកគាត់ទៅកាន់វាគ្មិនជំនាញ ដើម្បី ជួយស្វែងរកគំនិត និងដំណោះ ស្រាយផងដែរ»។ ទាក់ទិន ចំពោះការចូលរួម សិក្សាវគ្គខ្លីនេះ អ្នកនាង សៅ ប៉ូរីណា បានជឿជាក់ថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងច្រើន ទាក់ទិននឹងការគ្រប់គ្រងទីផ្សារ ក្នុងសម័យបច្ចេកវិទ្យា ព្រោះវាគ្មិនទាំង សុទ្ធតែជាអ្នកជំនាញ មានបទពិសោធន៍ច្រើនឆ្នាំ ចំពោះការបណ្ដុះបណ្ដាល លើជំនាញនេះ នៅប្រទេសល្បីៗជាច្រើន ក្នុងតំបន់អាស៊ី ដែលជាប្រទេសទាំងនោះ បានរីក ចំរើនខ្លាំងដោយប្រើ រយៈពេលខ្លី តាមរយៈការប្រើប្រាស់ការគ្រងទីផ្សារបែបបច្ចេកវិទ្យា។ ប្រភព​:BUSINESSCAMBODIA

Comments

Popular posts from this blog

ក្រុមហ៊ុនវីរៈ ប៊ុនថាំ ផ្តាច់មុខកាហ្វេ ARABITIA របស់CP Group ពីថៃ គ្រោងបើក២០សាខាឆ្នាំនេះ

ឱកាស​ការងារ​លើ​យន្តហោះ ត្រឹម​សញ្ញាប័ត្រ​បាក់​ឌុប អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង

ជីវិត​ ស្រី ឡៃ កំសត់​​ពី​ដើម​ដល់​ចប់ គ្រួសារ​ក្រខ្សត់ ម្តាយ​ពិការ មក​ប្រឡង​ត្រូវ​ខ្ចី​ខោអាវគេ​ស្លៀក តែ​ចុង​ក្រោយ…